BACKEND · BACKEND

យល់ដឹងពីភាពខុសគ្នារវាង​ Concurrency vs Parallelism

សាកស្រមៃមើលថា អ្នកកំពុងបើកហាងកាហ្វេមួយ ហើយត្រូវប្រឈមមុខជាមួយអតិថិជនច្រើន... តើអ្នកចាត់ចែងយ៉ាងម៉េច? នេះជាអត្ថន័យពិតនៃ Concurrency និង Parallelism ក្នុងពិភពបច្ចេកវិទ្យា ដែលមនុស្សជាច្រើនតែងតែច្រឡំគ្នា!

PC
Phalin Coder
October 2, 2026·អាន 2 នាទី

1. Concurrency (ចាត់ចែងការងារច្រើនក្នុងពេលតែមួយ)

តោះគិតទៅលើ មេចុងភៅតែម្នាក់ឯង។ គាត់ត្រូវធ្វើកាហ្វេផង ដុតនំ និងទទួលលុយពីភ្ញៀវផង។

គាត់មិនបានធ្វើវាក្នុងវិនាទីតែមួយពិតប្រាកដនោះទេ ប៉ុន្តែគាត់៖

  • ចុចម៉ាស៊ីនឆុងកាហ្វេ (Task A)

  • ចន្លោះពេលរង់ចាំកាហ្វេស្រក់ គាត់រត់ទៅដាក់នំចូលម៉ាស៊ីនដុត (Task B)

  • ពេលនំកំពុងដុត គាត់រត់ទៅគិតលុយឱ្យភ្ញៀវ (Task C)

ថ្វីបើគាត់មានដៃតែពីរ និងធ្វើការតែម្នាក់ឯង (Single Core) ប៉ុន្តែដោយសារគាត់ ប្លាស់ប្តូរធ្វើការងារមួយបន្តិចៗយ៉ាងលឿន ធ្វើឱ្យភ្ញៀវទាំងអស់មានអារម្មណ៍ថា គាត់កំពុងធ្វើការឱ្យពួកគេក្នុងពេលតែមួយ!

  • គោលបំណង: មិនឱ្យអ្នកណាម្នាក់រង់ចាំយូរ ឬធ្វើឱ្យប្រព័ន្ធគាំង (Responsiveness)

  • ប្រើប្រាស់នៅពេល: ធ្វើ Web Servers, កម្មវិធីទូរស័ព្ទ (UI), ឬការងារណាដែលត្រូវរង់ចាំទាញយកទិន្នន័យ (I/O operations)


2. Parallelism (ធ្វើការងារច្រើនក្នុងពេលតែមួយពិតប្រាកដ)

ឥឡូវនេះ ស្រមៃថាហាងកាហ្វេនោះជួល មេចុងភៅ ៤ នាក់។

  • អ្នកទី ១៖ ឈរឆុងកាហ្វេ (Core 1)

  • អ្នកទី ២៖ ឈរដុតនំ (Core 2)

  • អ្នកទី ៣៖ ឈរគិតលុយ (Core 3)

  • អ្នកទី ៤៖ ឈររៀបចំតុ (Core 4)

រាល់ការងារទាំងអស់ត្រូវបាន ប្រតិបត្តិការក្នុងពេលតែមួយពិតប្រាកដ (Simultaneously) ដោយសារតែយើងមានមនុស្ស (CPU Cores) ច្រើនធ្វើការស្របគ្នា!

  • គោលបំណង: បង្កើនល្បឿន និងធ្វើឱ្យការងារធំៗរួចរាល់លឿនបំផុត (Faster execution)

  • ប្រើប្រាស់នៅពេល: Render វីដេអូ, ធ្វើ AI/ML Training, ឬការគណនាទិន្នន័យស្មុគស្មាញធំៗ


សង្ខេបឱ្យងាយចាំ

  • Concurrency គឺអំពី "ការចាត់ចែង" (Structure/Management): របៀបដែលកម្មវិធីរៀបចំ និងចែកពេលវេលាធ្វើការងារច្រើនឱ្យដើររលូន។

  • Parallelism គឺអំពី "ការប្រតិបត្តិ" (Execution): ការប្រើប្រាស់កម្លាំងម៉ាស៊ីន (CPU Cores) ច្រើន ដើម្បីរញ៉េរញ៉ៃធ្វើការងារច្រើនក្នុងពេលតែមួយ ដើម្បីឱ្យវារួចរាល់លឿន។

និយាយឱ្យខ្លី៖ Concurrency ធ្វើឱ្យកម្មវិធីដើរមិនគាំង រីឯ Parallelism ធ្វើឱ្យកម្មវិធីដើរកាន់តែលឿន!

#Backend#Coding#Concept
តើអត្ថបទនេះមានប្រយោជន៍ទេ?
អានបន្ទាប់ · UP NEXT13 នាទី

អ្វីដែលធ្វើឲ្យ អ្នកសរសេរកូដ ខុសគេក្នុងសម័យ AI?

AI អាចសរសេរ code ឲ្យអ្នកបានលឿនក៏ពិតមែន ប៉ុន្តែសម្រាប់អ្នករៀនថ្មី ការពឹងផ្អែកលើវាខ្លាំងពេក អាចធ្វើឲ្យសិស្សថ្មីថ្មោងចេះមិនប្រាកដ។ ស្វែងយល់ពីរបៀបប្រើ AI ជា "គ្រូ" ដោយសុវត្ថិភាព និងជំនាញដែលធ្វើឲ្យអ្នកខុសគេពីអ្នកដទៃក្នុងសម័យ AI។

អានបន្ត
មើលអត្ថបទទាំងអស់ (6)

មតិយោបល់ (0)

គោរពគ្នាទៅវិញទៅមក